ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមថតរឿងកូនជ្រូកនិងចែកចាយរឿងអាសអាភាសនៅអគារWow now ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនក្រុមជនជាតិចិនដែលថតរឿងកូនជ្រូក និងចែកចាយវីដេអូអាសអាភាសទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ។

   សូមបញ្ជាក់ថា ក្រុមហ៊ុន wow now ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាពេលថ្មីៗនេះកំពុងមានរឿងអាស្រូវជាបន្តបន្ទាប់ ខណៈដែលប៉ុន្មានខែមុនមានបញ្ហារឿងបុគ្គលិកប្រមូលផ្តុំគ្នាតវ៉ា រឿងប្រាក់ខែនិងសេវាដឹកជញ្ជូន ។

   ជាក់ស្តែងនៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អគារក្រុមហ៊ុន Wow Now ក៏ផ្ទុះរឿងអាស្រូវជាទីតាំងសម្រាប់ជនបរទេសមួយក្រុមថតរឿងកូនជ្រូក ចែកចាយវីដេអូអាសអាភាសនិងជួញដូរផ្លូវភេទ។

   សូមបញ្ជាក់ថា បន្ទាប់ពីបែកធ្លាយនូវវីដេអូអាសអាភាសទាំងនេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចុះឡោមព័ទ្ធអគារក្រុមហ៊ុន Wow Now នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលដាក់ការសង្ស័យថា អគាររបស់ក្រុមហ៊ុន Wow Nowខាងលើនេះ ជាទីតាំងសម្រាប់ក្រុមជនបរទេសថតរឿងកូនជ្រូក ចែកចាយវីដេអូអាសអាភាស និងជួញដូរផ្លូវភេទ។

    បន្ទាប់ពីឡោមព័ទ្ធអគារនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសប្រុសស្រីដែលពាក់ព័ន្ធរឿងថតវីដេអូអាសអាភាសជាង៥០នាក់បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

    បច្ចុប្បន្នក្រុមជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖