ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញ អនុក្រឹត្យ ស្តីពី រូបសញ្ញានិងត្រារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនោះសម្រេច :
មាត្រា១ –ត្រូវបានបង្កើតរូបសញ្ញានិងត្រារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងដំណើរការការងាររបស់ខ្លួន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសរសេរជាអក្សរកាត់ថា រ.ក.ព.។
មាត្រា២ +-រូបសញ្ញារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានទម្រង់និងអត្ថន័យ ដូចខាងក្រោម៖
១- ទម្រង់
– រូបភាពទូទៅនៃរូបសញ្ញាមានរាងជារង្វង់មូល មានខ្សែខ័ណ្ឌពីរជាន់ពណ៌ខៀវ មានចារឹកអក្សរ ខ្មែរពណ៌ខៀវ ជារាងកន្លះរង្វង់នៅផ្នែកខាងលើថា រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែននិងចារឹកអក្សរឡាតាំងជាភាសាអង់គ្លេសជារាងកន្លះរង្វង់នៅផ្នែកខាងក្រោមថា STATE SECRETARIAT OF BORDER AFFAIRS ហើយកន្លះរង្វង់ទាំងពីរនេះភ្ជាប់គ្នាដោយរូប ផ្កាឈូកពណ៌ក្រហមរីកពេញអំណាចឆ្វេងស្តាំអមសងខាងមួយគូ ស្ថិតលើអ័ក្សនៃអង្កត់ផ្ចិត រង្វង់
– នៅផ្ទៃក្នុងរង្វង់ មានរូបនាគរាជពណ៌ខៀវក្បាលប្រាំចំនួនមួយគូ រចនាឡើងតាមរចនាបថ ប្រាសាទបេងមាលា ក្នុងឥរិយាបថពត់ពេនបង្កើតបានជារង្វង់មានមុខឈមដាក់គា្ននៅផ្នែក ខាងក្រោម និងមានកន្ទុយព័ន្ធគ្នានៅផ្នែកខាងលើ បង្កើតបានជាផ្ទៃក្នុងរាងមូលសណ្ឋានផែនដី លម្អពីរភាគបីដោយផ្ទៃពណ៌ទឹកសមុទ្រ និងមួយភាគបីដោយផ្ទៃពណ៌ទឹកមាស។ ផ្ទៃក្នុងរាងមូល សណ្ឋានផែនដីនេះ ត្រូវបានរចនាបន្ថែមដោយអក្សរ រ.ក.ព. នៅផ្នែកខាងលើ ភាគ ខាងក្រោមជាប់កន្ទុយនាគព័ន្ធ និងមានឆព្វណ្ណរង្សីពណ៌មាសចាំងជះចុះគ្របលើរូបផែនទី នៃព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃពណ៌ខៀវ ហើយផ្នែកខាងក្រោមនៃផែនទីអម សងខាងដោយបង្គោលព្រំដែនពណ៌ក្រហមចំនួនពីរ ដែលបង្គោលផ្នែកខាងស្តាំរចនាឡើង តាមលំនាំបង្គោលចាស់បន្សល់ទុកពីសម័យបារាំងមានចារឹកអក្សរឡាតាំងជាភាសាបារាំងថា CAMBODGE និងមានរាជសីហ៍ពណ៌ក្រហមឈរជ្រែងទប់ការពារ ហើយបង្គោលផ្នែកខាង ឆ្វេងរចនាឡើងតាមលំនាំបង្គោលសម័យបច្ចុប្បន្នលម្អដោយរូបប្រាសាទអង្គរវត្តកំពូលបីនិង មានចារឹកអក្សរខ្មែរពីក្រោមរូបប្រាសាទអង្គរវត្តថា កម្ពុជា និងមានគជសីហ៍ពណ៌ក្រហម ឈរជ្រែងទប់ការពារ ។ រាជសីហ៍និងគជសីហ៍ ព្រមទាំងបង្គោលព្រំដែនទាំងពីរខាងលើនេះ ។ ត្រូវបានរចនាបញ្ឈរលើផ្ទៃពណ៌មាសលាតសន្ធឹងចេញពីផ្នែកខាងក្រោមនៃដងខ្លួននិងមុខ នាគរាជទាំងគូ។
២- អត្ថន័យ
– អក្សរកាត់ រ.ក.ព. តំណាងឱ្យ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដន
– ផែនទីនៃព្រះរាជាណាចក្រកម្ពុជាហ៊ុមព័ទ្ធដោយផ្ទៃពណ៌ទឹកសមុទ្រ តំណាងឱ្យបូរណភាព ទឹកដី និងអធិបតេយ្យជាតិទាំងដែនគោកនិងដែនសមុទ្រ
– ពណ៌ខៀវនៃផ្ទៃផែនទី និងអក្សរពណ៌ខៀវជាភាសាខ្មែរនិងភាសាអង់គ្លេស តំណាងឱ្យ ការអភិវឌ្ឍប្រកបដោយចីរភាព
– នាគរាជក្បាលប្រាំចំនួនមួយគូ ព័ន្ធកន្ទុយគ្នាក្នុងឥរិយាបថឈមមុខដាក់គ្នា តំណាងឱ្យ ប្រជារាស្ត្រខ្មែរដែលពួតដៃគ្នា សាមគ្គីជាធ្លុងមួយមិនអាចបំបែកបានដើម្បីតស៊ូប្រឆាំងនឹង ការឈ្លានពានពីគ្រប់ទិសទី
– ពណ៌ខៀវនដងខ្លួននាគរាជទាំងគូ តំណាងឱ្យការប្រកាន់ខ្ជាប់គោលការណ៍ការពារដើម្បី អភិវឌ្ឍ អភិវឌ្ឍដើម្បីការពារដោយនិរន្តរភាព
– រាជសីហ៍និងគជសីហ៍ តំណាងឱ្យមន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រនៃព្រះរាជាណាចក្រ កម្ពុជា ដែលរួមគ្នាការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ
– ពណ៌សនៃដងខ្លួនរាជសីហ៍និងគជសីហ៍ តំណាងឱ្យភក្តីភាពនិងភាពស្មោះត្រង់ចំពោះ ជាតិមាតុភូមិ ។
សូមអានូវខ្លឹមសារទាំងស្រុង នៃអនុក្រឹត្យស្តីពី រូបសញ្ញា និងត្រា របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៕
ដោយ ៖ សិលា