ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាព យប់មុិញ ជាថ្ងៃបញ្ចប់ការប្រណាំងទូក ខេត្តកណ្តាល អាជ្ញាធរនិងប្រជាពលរដ្ឋ បង្កើតបរិយាកាសរីករាយ !

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងហោចណាស់ កាំជ្រួច ចំនួន៥០០ដើម បានបាញ់ ព្រមៗគ្នា ចេញជាក្បាច់  គ្រប់បែបយ៉ាង ស្រស់ស្អាត ជាទីគយគន់ បានធ្វើអោយ បរិយាកាស ការប្រណាំង  ខេត្តកណ្តាល ឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ ។

    នៅយប់ ថ្ងៃបញ្ចប់ កម្មវិធី  ប្រណាំងទូក  កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ គេសង្កេតឃើញ ប្រជាជន ក្មេងចាស់ប្រុសស្រី ភ្ញៀវជាតិ និងអន្តរជាតិ  បានចូលរួម  កំសាន្តសប្បាយ យ៉ាងច្រើនកុះករ  ទស្សនា ការប្រណាំងទូក ការបាញ់កាំជ្រួច   និងទស្សនា ការប្រគុំតន្ត្រីសម័យ ការទស្សនាស្តង់លក់ផលិតផល  បានរំលេច ក្នុងទិដ្ឋភាពមួយ គួរឲ្យគយគន់ រំភើបរីករាយ  ក្នុងពិធី ដ៍ឱឡារិក អធិកអធមនេះ ។ 

   ក្នុងទិដ្ឋភាព យប់នេះដែរ សង្កេតឃើញវត្តមាន  លោក អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី  ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងារ ចុះមូលដ្ឋាន ខេត្តកណ្តាល 

  លោក នូសាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល លោក គង់សោភណ្ឌ័ អភិបាល  ខេត្តកណ្តាល ព្រមទាំង ថ្នាក់ដឹកនាំ  និងមន្ត្រី អ្នកមុខអ្នកការ  ជាច្រើនរូបទៀត  ។

   ទោះបីការប្រណាំង ទូក បានបញ្ចប់ក៍ពិតមែន ប៉ុន្តែវាបាន  បន្សល់ទុកនូវ ស្លាកស្នាម អនុស្សាវរីយ៍ ជាច្រើន មិនអាចបំភ្លេចបាន ឡើយ។

   ការប្រារព្ធពិធី ប្រណាំងទូកខេត្តកណ្តាល  នេះ ឡើង ក្នុងគោលបំណង ដើម្បី  អបអរសាទ  ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែ  និងដើម្បី ជ្រើសរើសចំរាញ់ ទូកណា ដែលមាន សមត្ថភាព ខ្លាំង ដើម្បីយកទៅចូលរួម  ប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ  នាពេលខាងមុខនេះ៕

ដោយ ៖ សហការី


ចែករំលែក៖