ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា ជាវាគ្មិនតូចមួយផងក្នុង “វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន”

ចែករំលែក៖

ភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញដំណើរទៅទីក្រុងប៉េកាំងដើម្បីចូលរួមផងនិងជាវាគ្មិនតូចមួយផងក្នុង “វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន”។ “Cambodia-China Think Tank High-Level Forum”.។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  និងជាអ្នកឆ្លើយឆ្លងព័ត៌មាន សារព័ត៌មាន ជប៉ុនផងនោះ បាននិយាយថា ៖ ខ្ញុំដូចជារសើបនឹងពាក្យដែលប្រែថា

“ធនាគារខួរក្បាល” ចេញមកពីភាសាអង់គ្លេស “Think Tank”។ 

លោកបន្តថា៖ បើយើងសាកល្បងប្រែពាក្យទល់នឹងពាក្យ អាចមានន័យថា “ក្រុមគិតគូរធំៗឲ្យប៉ុននឹងធុងរថក្រោះ = Think Tank?” ដោយឡែកភាសាសៀមគេថាប្រែថា “ឃ្លាំងបញ្ញា”។

លោមសូមអ្នកជំនាញផ្នែកអក្សរសាស្រ្តខ្មែរជួយពន្យល់ និងបំភ្លឺបន្ថែម តើការប្រែថា “ធនាគារខួរក្បាល” ត្រឹមត្រូវ ឬស្រួលស្តាប់ដែឬទេ? ៕ 

ដោយ ៖ សហការី


ចែករំលែក៖