ខេត្តបាត់ដំបង៖ កសិករម្នាក់បើកគោយន្តកែច្នៃមួយគ្រឿងទៅដឹកដំឡូងមីនៅចំការ រសៀលថ្ងៃទី ០៩ ខែមករាឆ្នាំ២០២៦បានបើកជាន់មីនតោនសល់ពីសម័យសង្គ្រាមផ្ទុះរង្គើដី ស្ថិតនៅវាលចំការក្រុមទី 06 ភូមិ វាលវង់ ឃុំតាស្តា ស្រុកសំពៅលូន។ យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរឈ្មោះ កែត គួន ភេទប្រុស អាយុ ៤៣ មានទីលំនៅ ចំណុចកើតហេតុ តែមិនមានរងរបួសទេ ។
ក្រោយពីរកើតហេតុគេឃើញមានសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងសួរសុខទុកដល់ពលរដ្ឋដែលជាម្ចាស់គោយន្តកែច្នៃ និងជួយសម្រួលយករថយន្តកែច្នៃមកផ្ទះវិញ។សមត្ថកិច្ចអំពាវនាវដល់ពលរដ្ឋនៅតាមបន្ទាត់ព្រំដែនខេត្តបាត់ដំបង បន្ទាយមានជ័យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្តិភាពអំពីសំណល់គ្រាប់យុទ្ធភណ្ណ័មិនទាន់ផ្ទុះសល់ពីរសម័យសង្គ្រាមដែលនៅសេសសល់កប់ជ្រៅក្នុងដី មើលមិនឃើញអាចបង្ករគ្រោះថ្នាក់គ្រប់ពេលវេលា។

ដោយ៖វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច