ភ្នំពេញ ៖ រថយន្តម៉ាកGACមួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនលឿនពេកទៅបុករថយន្តម៉ាក Lexus LX470ចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៩ខែមករា ឆ្នាំ២០២៦ ចំណុចស្តុប បំបែកផ្លូវ៥០ម៉ែត/និង៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus LX470ពណ៌ទឹកដោះគោមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2U-5651 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅឆ្លងឆ្លងស្តុបផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក GACមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា B.N. 1669បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ៥០ម៉ែត្រទិសដៅពីកកើតទៅលិចឆ្លងស្តុបដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងស្តាំ រថយន្តLexus LX470 ប៉ើងក្រឡាប់ផ្ងារជើងជាប់និងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះទៅដល់ធ្វើការពិនិត្យនិងវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច