ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារបានទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្រីនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅក្រុងសិរីសោភ័ណ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍រាយការណ៍ថា៖ នៅខេត្តបន្ទាយមានជ័យមាន២ស្រុក/ក្រុងគឺ១.ស្រុកមង្គលបុរីរងគ្រោះដោយទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ៤,០៧១គ្រួសារស្មើមនុស្ស១៧,៥០៨នាក់ ជម្លៀសទៅទីទួលសុវត្ថិភាព១៤១គ្រួសារ ស្មើ៥៥៥នាក់ ប៉ះពាល់ស្រូវ៣,៤១៣ហិកតា ទឹកលិចផ្លូវនិងច្រោះដាច់១០៨ខ្សែប្រវែង៨១,២៣៥ម៉ែត្រ។
ក្រុងសិរីសោភ័ណរងគ្រោះដោយទឹកជំនន់មានប៉ះពាល់ចំនួន១,០១០គ្រួសារ ស្មើមនុស្ស៤,១០៧នាក់ ជម្លៀសទៅទីទួលសុវត្ថិភាព៩១គ្រួសារ ស្មើ៤១៦នាក់ ប៉ះពាល់ស្រូវ៤៤១ហិកតា ទឹកលិចផ្លូវនិងច្រោះដាច់៦៦ខ្សែប្រវែង៣៣,៦១៩ម៉ែត្រ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅពេលនេះបាននាំយកអំណោយមកចែកជូនចំនួន២០០គ្រួសារដែលមានក្រុងសិរីសោភ័ណនិងស្រុកមង្គលបុរីក្នុង១គ្រួសារទទួលបាន អង្ករចំនួន២០គីឡូក្រាម ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ថវិកាចំនួន៥ម៉ឺនរៀល៕
ដោយ៖ វណ្ណា