ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកស្រី ជួយថ្លៃព្យាបាលប្អូនប្រុសបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវរបួស បាក់ឆ្អឹងកជើងខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ ៖ ប្អូនប្រុស ផល្លា លេង មានអាយុ ២២ ឆ្នាំ រស់នៅក្នុងភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានមុខរបរជាកម្មកររោងកិនស្រូវមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ប្អូនប្រុសបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍  និងត្រូវរបួស បាក់ឆ្អឹងកជើងខាងឆ្វេង។ 

ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ន្ទមុនី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ធ្វើការវះកាត់ជូនប្អូនប្រុសដោយជោគជ័យ កាលពីយប់ថ្ងៃទី១ វិច្ឆិកា ២០២៣ រំលងអធ្រាត្រ។ បច្ចុប្បន្ន ប្អូនប្រុសមានសភាពល្អប្រសើរជាមួយក្តីរំភើបរីករាយ ហើយប្អូនប្រុស និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាអនេក។ 

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក  គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA៕

ដោយ ៖ សហការី


ចែករំលែក៖