ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទៀតហេីយ! ជនសង្ស័យឆក់កាបូបពីស្ត្រី២នាក់កំពុងជិះម៉ូតូបានសម្រេចសង្ស័យចង់សាកសមត្ថភាពលោកនាយប៉ុស្តិ៍ទេីបឡេីងថ្មី

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាធ្វេីដំណេីរតាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយធ្វេីសកម្មភាពឆក់កាបួបស្ពាយបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាពសង្ស័យចង់សាកសមត្ថភាពលោកនាយប៉ុស្តិ៍ដែលទេីបនិងឡេីងកាន់តំណែងថ្មីៗនេះ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​  នៅចំណុចមុខវត្តអង្គតាកៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិស្រែជម្រៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ អុន​ សារ៉ុម​ ភេទស្រីអាយុ៣៣ឆ្នាំ​ មុខរបរកម្មការិនី​ រោងចក្រ​ ស្នាក់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​  មុនពេលកេីតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកពីក្រោយរួចធ្វេីសកម្មភាពឆក់កាបូបស្ពានពីរូបគាត់ដែលអង្គុយខាងក្រោយបានសម្រេចភ្លាមនោះរូបគាត់បានស្រែកថាចោរៗនិងដេញតាមពីក្រោយដែរតែមិនទាន់ជនសង្ស័យក៏គេចខ្លួនបាត់ទៅ។ 

ជនរងគ្រោះបានបញ្ជាក់ថា​ សម្ភារៈដែលបាត់បង់ក្នុងកាបូបនោះមានតែទូរស័ព្ទមួយគ្រឿងម៉ាក iPhone 13pro maxមួយគ្រឿងតែប៉ុណ្ណោះ។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ទាំងអស់សង្ឃឹម។ 

ពលរដ្ឋសម្តែងការព្រួយបារម្ភពីសុវត្តិភាព ខណៈបទល្មេីស​ លួច​ ឆក់​ ប្លន់​ កេីតឡេីងស្ទេីររាល់ថ្ងៃ។ 

ចាំមេីលលោកនាយប៉ុស្តិ៍នគរបាលចោមចៅទី២ដែលទេីបនិងឡេីងកាន់តំណែងថ្មីអាចបញ្ចេញស្នាដៃ អាចបង្ក្រាបជនសង្ស័យទាំងនោះបានយ៉ាងកម្រិតណា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖