ខេត្តបាត់ដំបង៖ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានដឹកនាំ
កម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំរៀងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំនើងចំនួនពីរនាក់និងម៉ូតូមួយគ្រឿង ក្នុងនោះមានឈ្មោះវ៉ាន់ ណេតភេទប្រុស រស់នៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរ សិស្សនិងឈ្មោះខេង ឡៃភេទប្រុស រស់នៅភូមិកំរៀង ឃុំកំរៀងស្រុកកំរៀងខេត្តបាត់ ដំបង មានមុខរបរ កសិករ។
ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង១៥និង០០នាទីពួកគេទាំងពីរនាក់បានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវស្ថិតនៅផ្លូវលេខ៥៩និងនៅក្នុងសៃឡូក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង ដោយគេបានថតវីដេអូពីសកម្មភាពបង្ហោះម៉ូតូ យកទៅផុសតាមបណ្ដាញសង្គមហ្វេសប៊ុកបង្កឱ្យមានការរិះគន់ពីមហាជន។
ឃេីញសកម្មភាពតាមបណ្តាញសង្គមបែបនេះ ទេីបសមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងនាំខ្លួនមកធ្វេីការសាកសួរ ហេីយគេបានឆ្លេីយទទួលស្គាល់ថាបានធ្វេីសកម្មភាពបែបនេះប្រាកដមែន។
ករណីនេះនគរបាលស្រុកបានធ្វើការអប់រំដោយធ្វេីកិច្ច សន្យាបញ្ឈប់ធ្វើសកម្មភាពបង្ហោះម៉ូតូទៀត និងដោយមានអាណាព្យាបាលដឹងឮព្រមទាំងធានាយកទៅលំនៅដ្ឋានវិញដេីម្បីអប់រំបន្ត៕
ដោយ៖ សហការី