ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ខ្ញុំសូមជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អតាមការប៉ងប្រាថ្នារបស់ខ្លួនគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា៖ ជូនប្អូនៗក្មួយៗសិស្សថ្នាក់ទី១២ទាំងអស់គ្នា ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ ថ្ងៃស្អែកនេះ គឺជាថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ សម័យប្រលង ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខ្ញុំសូមជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អតាមការប៉ងប្រាថ្នារបស់ខ្លួនគ្រប់ៗគ្នា។

លោកសូមប្អូនៗក្មួយៗទាំងអស់ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដែលបានខិតខំសិក្សាពេញមួយឆ្នាំ។ សូមតាំងចិត្តឱ្យស្ងប់ចំពោះវិញ្ញាសារនិមួយៗ ដោះស្រាយលំហាត់ដែលខ្លួនចេះធ្វើមុន រួចបន្តទៅលំហាត់ដែលលំបាកជាបន្តបន្ទាប់ និងត្រូវព្យាយាមធ្វើឱ្យបានអស់លទ្ធភាព។ ខ្ញុំជឿជាក់ថាប្អូនៗទាំងអស់គ្នាអាចធ្វើបាន! ៕ 

ដោយ ៖ សហការី


ចែករំលែក៖