ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និង កីឡា សូមសរសើរដល់ក្រុមយុវជន «សសយក» អំពីការទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ អំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីសម្របសម្រួល និងលើកទឹកចិត្តដល់ប្អូនៗដែលត្រៀមប្រលងនាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានី ខេត្ត បាន និងកំពុងចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ អំពីការទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ  អំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ។ នេះជាការលើកពីខាង ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ៖ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តថ្នាក់ដឹកនាំ  សមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាធរមូលដ្ឋានដែលបានគិតគូរដល់ប្អូនៗដែលនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។ នេះបានសរបង្ហាញពីស្មារតីរបស់ក្រុមគ្រួសារស.ស.យ.ក. ក្នុងការគាំទ្រការអភិវឌ្ឍសកម្មភាពរបស់យុវជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តយុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ។ 

អាស្រ័យហេតុដូចបានជម្រាបខាងលើនេះ  សូម មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមរាជធានី ខេត្តជ្រាបជាដំណឹង ៕ 

ដោយ ៖ សហការី


ចែករំលែក៖