ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់រង្វាន់ Women’s FA Cup កើនឡើងទ្វេដងសម្រាប់ការប្រកួតរដូវកាលនេះ

ចែករំលែក៖

សមាគមបាល់ទាត់ (FA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិរង្វាន់នៃការប្រកួតពានរង្វាន់ Women’s FA Cup រដូវកាលនេះត្រូវបានកើនឡើងទ្វេដងដល់លានផោន (៧.៣៥លានដុល្លារ) ។

អ្នកឈ្នះពានរង្វាន់ FA Cup ឥឡូវនេះនឹងទទួលបាន៤៣០,០០០ផោន ខណៈដែលម្ចាស់ជើងឯករដូវកាលមុនគឺក្រុមនារី Chelsea ទទួលបាន១០០,០០០ផោនប៉ុណ្ណោះ

លោកស្រី Sue Campbell នាយកផ្នែកបាល់ទាត់នារីរបស់ FA បាននិយាយថា “ការបង្កើនប្រាក់រង្វាន់ទ្វេដងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់ FA ចំពោះអនាគតនៃការប្រកួត FA Cup របស់នារី ហើយនឹងជួយយើងរក្សាភាពរឹងមាំរបស់ខ្លួនជាការប្រកួតបាល់ទាត់នារីក្នុងស្រុកដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពលោក” ។

មូលនិធិរង្វាន់កាលពីរដូវកាលមុនបានកើនឡើងពី៤០០,០០០ផោនដល់លានផោន។ ម្ចាស់ជើងឯក FA Cup ផ្នែកបុរសបច្ចុប្បន្នទទួលបានលានផោន។

លោកស្រី Campbell បានបន្ថែមថា “នៅទីបំផុត យើងចង់ឱ្យការប្រកួតប្រជែងផ្នែកនារីទទួលបានប្រាក់រង្វាន់ដូចគ្នាទៅនឹងផ្នែកបុរស ហើយការកើនឡើងថ្មីនេះគឺជាជំហានវិជ្ជមានក្នុងទិសដៅនៃការសម្រេចបាននូវមហិច្ឆតារយៈពេលវែង

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖