ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនពេកដួលបោកក្បាលស្លាប់ភ្លាមៗនៅលើស្ពានអាកាស៧មករា

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបែកក្បាលស្លាប់នៅក្រោមតំណក់ទឹកភ្លៀង បន្ទាប់ពីជិះម៉ូតូឡើងស្ពានក្នុងល្បឿនលឿនបណ្ដាលឱ្យដួលបោកក្បាលនឹងថ្មបង្កាន់ដៃស្ពាន កាលពីវេលាម៉ោង១១និង ២៥នាទីយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅលើស្ពានអាកាស 7 មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   សពជនរងគ្រោះ  ឈ្មោះ ហួត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស  ស្នាក់នៅម្ដុំផ្សារពោធិ៍ចិនតុង ជិះម៉ូតូនីចពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខភ្នំពេញ1JK-0955។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូនីចធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿនឡើងលើស្ពានអាកាស7មករា ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតដួលខ្លួនឯងបណ្ដាលឱ្យជនរងគ្រោះបោកក្បាលនឹងថ្មបង្កាន់ដៃស្ពានស្លាប់ក្រោមដតំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័មបំផុត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុ  រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖