ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះចុះបង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំងក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំង៖

១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ០៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ០១នាក់  (ស្រី)។

២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៤នាក់ (ស្រី)។ 

៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៣នាក់ (ស្រី) និងជនសង្ស័យ ០១នាក់ (ស្រី)។

៤-ហាងម៉ាស្សាកោសជប់ (៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៣នាក់ (ស្រី) និងជនសង្ស័យ ០១នាក់ (ស្រី)។

បច្ចុប្បន្ន ជនរងគ្រោះនិងជនសង្ស័យរួមទាំងវត្ថុតាងបានប្រគល់ឱ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការបន្ត៕ 

ដោយ ៖ សហការី


ចែករំលែក៖