ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាគ្រឿងញៀនម្នាក់ នៅស្រុកភ្នំព្រឹក បានឃាត់ខ្លួនរួមនិងថ្នាំញៀនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ការឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនរូបនេះ បានធ្វេីឡេីងកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៨ និង១៥នាទី នៅចំណុច ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើ និង បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្តែងដែល ក្នុងកិច្ចប្រតិបត្តិការ បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ សយ សុីថី ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ កូនភ្នំខាងត្បូងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ពសថ្លាចំនួន០១ថង់ (សង្ស័យមានសារធាតុញៀន)។
២-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
៣-សម្ភារ:សម្រាប់វេចខ្ចប់និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ច្បាប់៕
ដោយ៖ អរុណរះ