ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​បន្តសម្លាប់មនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់​នៅតាមដងផ្លូវ​

ចែករំលែក៖

ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន១០លើក បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

​នាយកដ្ឋាននគរបាលចរាចរណ៍​ បានគូសបញ្ជាក់ថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ១០លើក (យប់ ០៨លើក) បណ្តាលឱ្យមនុស្សស្លាប់០៥នាក់ (ស្រី០១នាក់), រងរបួសសរុប ១០នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព០៨នាក់ (យប់ ០៨នាក់)។

ជាមួយគ្នានោះ​ របាយការណ៍ដដែល​បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៣លើក (ស្លាប់០៣នាក់) , មិនគោរពសិទ្ធិ០២លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់០២លើក (ស្លាប់ ០១នាក់),ស្រវឹង ០២លើក (ស្លាប់ ០១នាក់) និងកត្តាយាន០១លើក (ស្លាប់ ០នាក់) ៕

ដោយ​៖ សហការី​


ចែករំលែក៖