ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Ndidi ស្ថិតក្នុងបញ្ជីនៃ​ការ​ផ្ទេរ​ទៅ Barcelona

ចែករំលែក៖

ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្វែងរកលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចុះហត្ថលេខានាំយកកីឡាករ Wilfred Ndidi ពីក្លិប Leicester City ដែលកំពុងលេងនៅ Championship

ខ្សែបម្រើនៅក្រុម Leicester City រូបនេះបានស្នាក់នៅជាមួយក្លិបអង់គ្លេស បើទោះបីជាពួកគេធ្លាក់ចេញពីក្របខ័ណ្ឌកំពូល Premier League កាលពីរដូវកាលមុនក៏ដោយ។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះកុងត្រាជាមួយ Leicester កាលពីឆ្នាំ២០១៧ហើយបានបង្ហាញខ្លួន២៥២លើកសម្រាប់ក្លិបក្នុងការប្រកួតទាំងអស់ ដោយបានរួមចំណែក១៤គ្រាប់ និង១៦ assists នៅក្នុងដំណើរការនេះ។

ខ្សែបម្រើ Ndidi នៅសល់កុងត្រាជាមួយ Leicester City រហូតដល់ខែមិថុនាក្រោយ ហើយគាត់ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងចាកចេញក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ ក្លិបយក្សអេស្ប៉ាញត្រូវបានគេជឿថា ជាអ្នកកោតសរសើររយៈពេលវែងទៅលើ Ndidi ហើយយោងទៅតាមសារព័ត៌មានអេស្ប៉ាញ ក្លិបយក្សនៅ La Liga មួយនេះសង្ឃឹមថា នឹងចុះហត្ថលេខាលើគាត់នៅខែមិថុនា ឆ្នាំ២០២៤

ជាមួយគ្នានោះក្លិបធំៗដូចជា Bayern Munich, Atletico Madrid និង Juventus ក៏ត្រូវបានគេអះអាងថា ចង់បានផងដែរ ប៉ុន្តែ Barcelona ត្រូវបានគេជឿថា ជាក្លិបឈានមុខគេសម្រាប់ការចុះហត្ថលេខារបស់គាត់

ដោយ៖ ភារៈ(រូបភាព ៖ dailypost.com)


ចែករំលែក៖