ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងរ៉ឺម៉កបុករថយន្តស្ទូចពីក្រោយគាបជាប់គ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស្ទូចពីក្រោយពេញទំហឹងខណៈកំពុងបត់ឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នា​ កាលពីវេលាម៉ោង៣និង១០នាទីរសៀល​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហីយ៉ាន់ដាយ​ ប្រភេទរថយន្តស្ទូច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3A 5642 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញ៉ូបត់ឆ្វេងបំណងត្រឡប់ក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ​ ប្រភេទសណ្តោង​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3C 0250 មកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទពេញទំហឹងបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នាតែសំណាងមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយកទៅជួសជុលរៀងខ្លួន៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖