ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី គ្រីស្តាល់ (Krystal) នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុន MCC Shanghai Boaye

ចែករំលែក៖

ភ្នំពេញ ៖ វិមានរដ្ឋាភិបាល (វត្តភ្នំ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី គ្រីស្តាល់ (Krystal) នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុន MCC Shanghai Boaye និងជាអគ្គលេខាធិការនៃការិយាល័យខ្សែក្រវ៉ាត់និងផ្លូវប្រចាំកម្ពុជា ជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ 

លោកបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពដាក់ទុនវិនិយោគដោយផ្ទាល់លើការអភិវឌ្ឍភស្តុភារកម្ម ដើម្បីច្បាមយកកាលានុវត្តភាពពីបរិស្ថានវិនិយោគប្រកបដោយភាពអនុគ្រោះ និងទទួលបានការលើកទឹកចិត្តក្រោមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគជាធរមាន។ 

លោកស្រី បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសក៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕ 

ដោយ ៖ សហការី


ចែករំលែក៖