ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តឡង់គ្រីស័រមួយគ្រឿងខណៈបេីកបរបន្ថយល្បឿនស្រាប់តែមានរថយន្តចំនួនពីរគ្រឿងទៀតបេីកបរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចមុខផ្សារបឹងបៃតង​ តាមបណ្តោយវិថីឈ្នះ​ ឈ្នះ​ ស្ថិតក្នុងសង្កាត់តាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡង់គ្រីស័រ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AE 8027 ធ្វេីដំណេីរតាមបណ្តោយវិថីឈ្នះឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុដោយសារតែខាងមុខមានរថយន្តឆ្លងកាត់ក៏បន្ថយល្បឿនភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3C 1940​ ជ្រុលបុកពីក្រោយភ្លាមនោះទៀតស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយឃ្លប់មួយគ្រឿងទៀតពណ៌សលាយខៀវពាក់ស្លាកលេខកោះកុង3A 0659​ មកបុកបន្តកន្ទុយថែមទៀតគាបជាប់គ្នាទាំង៣គ្រឿងបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំរួចឱ្យរថយន្តទាំងបីគ្រឿងអែបខាងដេីម្បីសម្រួលគ្នាជៀសវាងកកស្ទះចរាចរណ៍៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖