ភ្នំពេញ ៖ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់, និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ របស់ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និង ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ។
ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់, និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា