ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះព្រិលខ្មៅមិនធ្លាប់មានក្នុងរយៈពេល 40 ឆ្នាំនៅទីក្រុងម៉ូស្គូ

ចែករំលែក៖

វីដេអូបង្ហាញពីរដ្ឋធានីមូស្គូរបស់រុស្សីបានរងការវាយលុកដោយព្យុះព្រិលពណ៌ខ្មៅ ដែលត្រូវបានព្រមានថានឹងខ្លាំងបំផុតចាប់តាំងពីឆ្នាំ 1977 មក ។

សារព័ត៌មាន RT បានបង្ហោះវីដេអូនៃកន្លែងជាច្រើននៅក្នុងរដ្ឋធានីម៉ូស្គូរបស់ប្រទេសរុស្ស៊ីបានបក់បោកនៅក្នុងព្យុះព្រិលពណ៌ខ្មៅដែលចាប់ផ្តើមពីថ្ងៃទី 26 ខែវិច្ឆិកា។
ព្យុះព្រិលខ្មៅគឺជាបាតុភូតអាកាសធាតុទូទៅមួយនៅភាគខាងជើងនៃប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ព្យុះព្រិលពណ៌ខ្មៅដែលកើតឡើងនៅទីក្រុងមូស្គូក្នុងឆ្នាំនេះគឺជាបាតុភូតដ៏កម្រមួយ។ ព្យុះព្រិលខ្មៅបណ្តាលឱ្យផ្កាព្រិលធ្លាក់យ៉ាងក្រាស់ ដោយមិនអាចមើលឃើញចម្ងាយប្រហែល 100 ម៉ែត្រ។
ដើម្បីទប់ស្កាត់កម្រិតកកស្ទះចរាចរណ៍ ក្រុមល្បាតផ្លូវហាយវ៉េ ត្រូវតែជួយទាញរថយន្តចេញពីព្រិល។ ក្រសួងដឹកជញ្ជូនរុស្ស៊ីបានអំពាវនាវឱ្យអ្នកបើកបរទុករថយន្តរបស់ពួកគេនៅកន្លែងចតរថយន្ត ហើយប្តូរមកប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈវិញ។
យ៉ាងហោចណាស់ជើងហោះហើរចំនួន 8 ត្រូវបានលុបចោល ហើយជើងហោះហើរប្រហែល 40 ត្រូវបានពន្យារពេលនៅអាកាសយានដ្ឋានក្នុងប្រទេសរុស្ស៊ី ដោយសារអាកាសធាតុមិនអំណោយផល។
រដ្ឋាភិបាលបាននិយាយថា ខ្លួនបានកៀរគរអង្គភាពប្រមាណ ៥០ និងកម្មករ ១.៥០០ នាក់ ដើម្បីសម្អាតព្រិល។ លោក Roman Vilfand ប្រធានមជ្ឈមណ្ឌលជលសាស្ត្ររុស្ស៊ីបានព្រមានថា នេះនឹងជា “ការធ្លាក់ព្រិលខ្លាំងបំផុតដែលមិនធ្លាប់មាននៅក្នុងខែវិច្ឆិកា”។
យោងតាម Channel One ពេលវេលាចុងក្រោយដែលទីក្រុងមូស្គូបានជួបប្រទះនឹងអាកាសធាតុចុងរដូវស្លឹកឈើជ្រុះយ៉ាងធ្ងន់ធ្ងរគឺនៅឆ្នាំ ១៩៧៧៕ ដោយ៖ ធីរីណា

រូប​ថត​៖ RT


ចែករំលែក៖