ប្រទេសចិន ៖ សារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន ជាមជ្ឈមណ្ឌលពិព័រណ៍ ស្រាវជ្រាវ និងផ្សព្វផ្សាយស្នាដៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាធំជាងគេ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៨។ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានចូលរួមសិក្ខាសាលាស្ដីពី “ការកសាងសមត្ថភាពសម្រាប់អ្នកជំនាញការផ្នែកសារមន្ទីរ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ” ដែលរៀបចំដោយសារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា គណៈប្រតិភូកម្ពុជា បានចូលរួមពិភាក្សាលម្អិត លើដំណើរការរៀបចំបង្កើត ការកំណត់ប្រធានបទ និងការគ្រប់គ្រងសារមន្ទីរ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ដែលគ្រោងនឹងបង្កើតឡើងនាពេលឆាប់ៗនេះ នៅកម្ពុជា។ គណៈប្រតិភូកម្ពុជា ក៏បានទទួលបដិសណ្ឋារកិច្ច និងចូលរួមទស្សនកិច្ចជាលក្ខណៈពិស្ដារ នៅសារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន៕
ដោយ ៖ សហការី