ប្រទេសចិន៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនោះក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍វេជ្ជសាស្ត្រអន្តរជាតិ លើកទី៣ ( The 3rd International Medical Innovation and Cooperation Forum ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្វាងឆឹងកាង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ថ្មីៗចំនួន៥បន្ថែមរវាងបណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងៗទៀត។
ក្នុងឱកាសដ៏ពិសេសនេះ លោករដ្ឋលេខាធិការ ក៏បានជួបពិភាក្សាជាមួយ លោក Liao Pinhu អភិបាលរងខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំខេត្តក្វាងស៊ីមួយចំនួនទៀត ទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ត្រូវបានអញ្ជើញធ្វើទស្សនកិច្ចនៅតាមតំបន់ពិសេសមួយចំនួនដែលកំពុងអភិវឌ្ឍន៍ក្នុងទីក្រុងហ្វាងឆឹងកាងផងដែរ ៕
ដោយ ៖ សហការី