ខេត្តបាត់ដំបង៖ នគរបាលនៃអធិការដ្ឋានស្រុកបវេលបានចុះពិនិត្យបុរសម្នាក់ដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង នាថ្ងៃពុធ ០២រោច ខែកត្តិក ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ខែ វិច្ឆិកាឆ្នាំ២០២៣ នៅវេលាម៉ោង០៧និង០០នាទីព្រឹក នៅចំណុចក្រុមទី០៦ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា÷ សពឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុម១០ ភូមិព្រៃតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រាល់ថ្ងៃស្នាក់នៅជាមួយយាយឈ្មោះ អ៊ួង ផល្លី ស្ថិតនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
បើតាមការបំភ្លឺរបស់ឈ្មោះ មូល រក្សា ភេទប្រុស អាយុ០៨ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា÷ នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ខ្លួនបានឮសំឡេងបងរបស់ខ្លួនឈ្មោះ ណាន ភា ហៅមុំ រ៉ាយុត សំលៀងកាំបិត ហើយខ្លួនក៏បានចេញមកមើលឃើញបងរបស់ខ្លួនកំពុងអារ.កខ្លួនឯង ពេលនោះខ្លួនក៏បានស្រែកហៅយាយថា យាយៗអាបងអារកខ្លួនឯង! ហើយយាយក៏បានក្រោកឡើងស្រែកហៅអ្នកជិតខាងអោយជួយលើកអាបងដាក់លើផ្ទះ ប៉ុន្តែអាបងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់មកការបំភ្លឺរបស់ឈ្មោះ អ៊ួង ផល្លី ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាយាយបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា៖ ចៅរបស់ខ្លួនឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ភេទប្រុស អាយុ១៩ឆ្នាំ ធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវបានខ្លួនយកទៅពេទ្យទាន់ដោយសារជំងឺឈឺក្បាល រហូតដល់វេលាម៉ោងប្រហែល០៥និង៣០នាទីឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាប់តែខ្លួនបានឮចៅប្រុសរបស់ខ្លួនឈ្មោះ មូល រក្សា ស្រែកថា យាយអាបងអារ.ក ពេលនោះខ្លួនក៏បានស្ទុះទៅរកក៏បានឃើញចៅអង្គុយលុតជង្គង់ កាំបិតធ្លាក់នៅលើដីសុទ្ធតែឈាម ហើយក៏បានស្រែកហៅអ្នកជិតខាងអោយជួយ។
តាមការបំភ្លឺរបស់ឈ្មោះ ភឹម សារ៉ាន់ ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាអ្នកជិតខាងបានបំភ្លឺបន្តថា ÷ នៅថ្ងៃ២៩ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៥និង៣០នាទី ខ្លួនបានឮសំឡេងឈ្មោះ អ៊ួង ផល្លី ភេទស្រី អាយុប្រហែល៥៩ឆ្នាំ រស់នៅផ្ទះជិតគ្នាស្រែកយំខ្លាំងៗ ហើយខ្លួនក៏បានទៅមើលឃើញអ្នកភូមិ ៤ទៅ៥នាក់ និងបានឃើញឈ្មោះ អ៊ួង ផល្លី យំអោបចៅរបស់គាត់ ហើយនិយាយថាចៅគាត់យកកាំបិតមុខស្រួចអារកខ្លួនឯងស្លាប់បាត់ទៅហើយ។
ក្រោយមកមេភូមិ,ប្រជាការពារសមត្ថកិច្ចជំនាញនិងគ្រូពេទ្យជំនាញបានមកដល់ ហើយតាមការត្រួតពិនិត្យរបស់ផ្នែកបច្ចេកទេស និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា÷សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារធ្វើអត្តឃាត(អារកខ្លួនឯង)ពិតប្រាកដមែន ។
មូលហេតុ÷ មានវិបត្តិផ្លូវចិត្ត ។
ក្រោយពីគ្រូពេទ្យ និងផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត