ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពី ការតម្កល់សេចក្តីចម្លងប្រកាស​ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ​នៅក្រសួងមហាផ្ទៃ​មានបញ្ជាក់នីត្យានុកូលកម្ម សម្រាប់ការប្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំងអស់ជ្រាបថា គណបក្សអំណាចប្រជាពលរដ្ឋ បានផ្ញើជូន គ.ជ.ប នូវសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែល មានបញ្ជាក់នីត្យានុកូលកម្មដើម្បីតម្កល់ទុកសម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ដូចនេះ ការដាក់ពាក្យសុំ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) សាមីគណបក្សនយោបាយ អាចថតចម្លងសេចក្តីចម្លងប្រកាសមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ទៅជាមួយពាក្យសុំ (ទ.១០០៧) និងត្រូវបំពេញលក្ខខណ្ឌផ្សេងទៀត កំណត់ដោយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

ទទួលបានសេចក្តីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖