ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ថាមិនងាយទាក់ទងនឹងសមត្ថកិច្ចកម្ពុជា = គឺអ្នកក្រៅទេដែលថា ឯសមត្ថកិច្ចថៃមិនងាយឯណា?

២- សមត្ថកិច្ចកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការធ្វើសហប្រតិបត្តិការណ៍ជាមួយសមត្ថកិច្ចថៃ = ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំង២កម្ពុជា-ថៃ។

៣- អំណាចរបស់គណបក្សប្រជាជនកម្ពុជាបានមកពីឆន្ទៈប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោត = មិនមែនបានមកដោយប្រការផ្សេងទេ?

៤- ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងបារាំង-សៀម = ដូច្នេះមិនពិបាកទេ រង់ចាំតែពេលវេលាដែលគណកម្មាធិការចម្រុះកិច្ចការព្រំដែនប្រទេសទាំងចុះធ្វើការងារជាក់ស្តែងប៉ុណ្ណោះ។

៥- ពួកខ្មែរនៅក្រៅប្រទេសបានតែនិយាយដោយគ្មានការទទួលខុសត្រូវទេ = រាជរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជាជាម្ចាស់ប្រទេស។

៦- តើខ្មែរនៅក្រៅប្រទេសមួយចំនួនតូចតាំងខ្លួនឯងថាជាអ្នកឃ្លាំមើលព្រំដែន = គឺបានតែថាពីចម្ងាយបានការអីខ្លះទៅ?

៧- អ៊ុំ សំអាន ដែលអះអាងខ្លួនថាជាតំណាងរាស្ត្រនោះ = គឺជាតំណាងរាស្ត្រតាំងពី១២ឆ្នាំកន្លងទៅរួចហើយ តែឥឡូវមិនមែនជាតំណាងរាស្ត្រទៀតទេ?

៨- ថាកងទ័ពថៃត្រៀមកម្លាំងនៅតាមព្រំដែន = ត្រៀមៗទៅនៅក្នុងទឹកដីថៃកុំឲ្យតែមករំលោភទឹកដីកម្ពុជា?

៩- ចំពោះជនឆបោកតាមអនឡាយ = រាជរដ្ឋាភិបាលកម្ពុជាមិនព្រងើយកន្តើយទេគឺដោះស្រាយតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

១០- រាជរដ្ឋាភិបាលកម្ពុជាចេះដឹងជាង អ៊ុំ សំអាន = អ៊ុំ សំអាន គ្មានតម្លៃអីមកទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើតាមខ្លួនទេ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖