ខេត្តសៀមរាប៖ បើតាមរបាយការណ៍របស់គ្រិះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល១១ខែឆ្នាំ២០២៣នេះ មានចំនួនជិត ៧០ ម៉ឺននាក់ កើនឡើងជាង ២១០ ភាគរយ និងទទួលថវិកាពីការលក់សំបុត្រជាងជាង ៣២ លានដុល្លារ កើនឡើងជាង ២៦១ ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។
របាយការណ៍ដដែលបន្តថា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិ៩ម៉ឺន៧៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ និងទទួលបានចំណូល៤លាន ៦៦ម៉ឺន៤៤១២ដុល្លារ។
របាយការណ៍ដដែល ក៏បានគូសបញ្ជាក់ថា សម្រាប់រយៈពេល១១ខែឆ្នាំ២០២៣នេះ មានអ្នកទេសចរចំនួន៦៩៩ ៩៩៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ បានកើនឡើងជាង២១០ភាគរយ ដោយទទួលចំណូលថវិកា៣២លាន៥៤៦,៨៤៧ដុល្លា កើនឡើងជាង២៦១ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក៕
ដោយ៖ សហការី