ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក ធនាគារ ADB ចាត់ទុកក្រសួងបរិស្ថាន ក្នុងភាពជាដៃគូដ៏រឹងមាំរវាង ADB និងកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរួមទាំងក្នុងនិងក្រៅប្រទេស #COP28

ចែករំលែក៖

ភ្នំពេញ ៖ លោក Winfried Wicklein អគ្គនាយកអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងក្នុងបណ្តាញសង្គម Link-in របស់លោកថា «លោកពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា គឺលោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងភាពជាដៃគូដ៏រឹងមាំរវាង ADB និងកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរួមទាំងក្នុងនិងក្រៅប្រទេស #COP28។ 

លោក Winfried Wicklein អគ្គនាយកអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តថា៖ ខ្ញុំសូមអបអរសាទរចំពោះ លោករដ្ឋមន្ត្រី ដែលសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ( ២០២៣-២០២៨)»។

លោកថា៖ បន្ថែមពីនេះ លោកក៏បានសម្តែងការកោតសរសើរចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការរួមចំណែកពីប្រជាពលរដ្ឋកម្ពុជា ដែលនេះគឺជាគំរូនៃការគ្រប់គ្រងសំណល់នៅកម្ពុជា ។ លោកនិងឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាអំពីឱកាសសម្រាប់ការគាំទ្រ និងកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈម #ការប្រែប្រួលអាកាសធាតុរបស់ប្រទេស ក្រោមយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសថ្មីនាពេលខាងមុខរបស់ ADB និងកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖