ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងការពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៤៥ និង៤០ ថ្ងៃបង្កើត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK ( បច្ចុប្បន្ន AKP ) ~ វិទ្យុសម្លេងប្រជាជនកម្ពុជា ( បច្ចុប្បន្ន RNK ) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨- ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ –
ទូរទស្សន៍ជាតិកម្ពុជា TVK ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣ – ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ –
កាសែតកម្ពុជា ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ – ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤, ។
សូមបញ្ជាក់ថា៖ ពិធីនេះអបអរសាទរសប្បាយរីករាយរំលឹកអនុស្សាវរីយ៍ចាស់ៗ និងការផ្សារភ្ជាប់រវាងអ្នកៈំនាន់មុន និងជំនាន់ក្រោយ ក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មន្រ្តីរាជការនៃក្រសួងព័ត៌មាន ពិសេស លោក អ៊ុំ ពូ មីង តា យាយ ដែលធ្លាប់បំរើការងារតាំងពីដើមមកនៅក្នុង វិទ្យុជាតិ ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK និងកាសែតកម្ពុជា ដែលមានសមត្ថភាព និងជំនាញ ជាធនធានមនុស្សដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយដកស្រង់បទពិសោធន៍ និងរៀនសូត្រតាម ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ សូមអបអរខួបអនុស្សាវរីយ៍លើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK (បច្ចុប្បន្ន AKP) និងវិទ្យុសំឡេងប្រជាជនកម្ពុជា (បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា) ០៣ ធ្នូ ១៩៧៨ – ០៣ ធ្នូ ២០២៣ និងខួបអនុស្សាវរីយ៍លើកទី៤០ នៃកំណើតទូរទស្សន៍ជាតិកម្ពុជា ០៣ ធ្នូ ១៩៨៣-០៣ ធ្នូ ២០២៣។ ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមគោរពដឹងគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឡើងវិញក្រោយពីបំផ្លិចបំផ្លាញស្ទើរគ្មានសល់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហម ប៉ុល ពត។ ប្រព័ន្ធផ្សព្វផ្សាយជាតិនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរនៃការស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក។
មន្ត្រីខ្លះបង្ហោះថា៖ ៣/១២/២៣/ រីករាយអបអរសាទរខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតទូរទស្សន៏ជាតិកម្ពុជា «ទទក »(TVK ) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣-ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ចងចាំនិងសូមចូលរួម មរណៈទុក្ខចំពោះមិត្តរួមជំនាន់ដែលបានលាចាកលោកយើងនេះទៅ។ ខ្លះទៀតថា ៖ អបអរសាទរខួបអនុស្សាវរីយ៏លេីកទី ៤៥ ថ្ងៃបង្កេីតវិទ្យុសំឡេងប្រជាជនកម្ពុជា ៣ធ្នូ១៩៧៨ ដល់៣ធ្នូ២០២៣ ៕
ដោយ ៖ សិលា