ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៧រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទី ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Li Laiqing អគ្គនាយកក្រុមហ៊ុនGuangzhou Youdi-Bio Technology Co., Ltd. នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក)។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ក្រុមហ៊ុនក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តសម្រាប់ផលិតឧបករណ៍សម្ភារ វេជ្ជសាស្រ្ត មន្ទីរពិសោធន៍ ព្រមទាំងឱសថប្រកបដោយបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ១៣រូប ៕
ដោយ ៖ សហការី