ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម​ ! មានចោរលួចរថយន្ត ភ័យបេីករត់គេចជ្រុល ទៅបុកលោកយាយម្នាក់​លក់ចេកអាំង​ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ តាមរយៈព័ត៌មានបឋមបានអោយដឹងថា៖ មានចោរលួចរថយន្ត ភ័យបេីករត់គេចជ្រុល ទៅបុកលោកយាយម្នាក់​លក់ចេកអាំង​ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ។ 

ហេតុការណ៍ខាងលើបានកើតឡើងនារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺមានករណី​ចោរលួចឡានបេីករត់គេចជ្រុលទៅបុកលោកយាយម្នាក់​លក់ចេកអាំង​ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ដែលធ្វើអោយប្រជាពលរដ្ឋភ្ញាក់ផ្អើល សែនរន្ធត់ ខណៈឃើញជនរងគ្រោះ កំពុងក្រ ត្រដរលក់ចេកអាំងចិញ្ចឹមជីវិត។ 

ប្រជាពលរដ្ឋនិយាយថា ៖ កេីតឡេីងនៅលេីផ្លូវសួនច្បារ​ម្តុំជិតវេទិកាអុំទូក​ សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ដោយឡែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ​។

ចំពោះព័ត៌មាន លម្អិត ចាំបន្តផ្សព្វផ្សាយនៅពេលក្រោយ ៕ 

ដោយ ៖ សហការី


ចែករំលែក៖