រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣– ស្ថិតក្នុងកិច្ចប្រជុំកំពូល Destination Mekong Summit ក្នុងឆ្នាំនេះ
អង្គការ World Wide Fund for Nature (WWF) រួមសហការជាមួយនិង Destination Mekong បានធ្វើការបង្ហាញបើកដំណើរការនូវយុទ្ធនាការ Mekong ProtecTOUR គឺជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងនាមជាជើងឯកក្នុងវិស័យទេសចរណ៍ដែលប្រកបដោយនិរន្តរភាព និងដំណើរទេសចរណ៍សត្វព្រៃ។
ចំនួនសត្វដំរីនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរអោយកត់សម្គាល់។ ដំរីព្រៃនៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេស
សរុបរួមមានត្រឹមតែ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះគឺប្រទេសកម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើននៅតែបានមកពីដំរីអាហ្រ្វិកដដែល។
អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងការការពារដំរីនិងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។
ដោយរួមបញ្ចូលទាំងការដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវការផលិតផលពីសត្វព្រៃក្នុងចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។
លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូមតិលើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បានថ្លែងថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ Destination Mekong ក្នុងនាមយើងជាដៃគូក្នុងវិស័យទេសចរណ៍ក្នុងគំនិតផ្តួចផ្តើមនេះ ដោយស្របទៅតាមចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថាមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងនោះអាចជាអ្នកថែរក្សាសត្វព្រៃ និងបរិស្ថានជាតិរបស់ពួកគេហើយពួកគេជាខ្សែការពារដំបូងបង្អស់ក្នុងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ ”
តាមរយៈការស្រាវជ្រាវមួយដែលមានឈ្មោះថា “Demand Under the Ban: China Ivory Consumption Research 2021” បានបង្ហាញថាការទិញភ្លុកដំរីក្នុងចំណោមអ្នកប្រើប្រាស់ចិនក្នុងឆ្នាំ២០២១បានថយចុះដោយសារតែការដាក់កំហិតក្នុងការធ្វើដំណើរ ។
ភាគច្រើន ឈ្មួញទិញភ្លុកដំរីគឺ ជាក្រុមមនុស្សដែលធ្វើដំណើរទៅក្រៅប្រទេសជាប្រចាំ។
យុទ្ធនាការ Mekong ProtecTOUR គឺជាយុទ្ធសាស្ត្រដើម្បីកៀរគរភាគីពាក់ព័ន្ធ និងបុគ្គលសំខាន់ៗដទៃទៀត ដើម្បីចូលរួមការពារទុកជាមុននូវការទិញដោយចេតនារបស់អ្នកទេសចរណ៍នៅក្នុងដំណើរកំសាន្តបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់។
ដោយផ្តោតចម្បងលើការកសាងសមត្ថភាព យុទ្ធនាការ Mekong ProtecTOUR បានយកចិត្តទុកដាក់ទៅលើការផ្តល់អោយមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នូវព័ត៌មាន និងជំនាញផ្សេងៗដែលពួកគេត្រូវការដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងសកម្មភាពដែលមិនប៉ះពាល់ដល់សត្វព្រៃ។
លោកស្រី Signs បានបន្ថែមទៀតថា៖ “ដល់មគ្គុទេស៍អាចដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយពន្យល់ដល់ផលវិបាកនៃការជួញដូរភ្លុកដំរីដែលនឹងប៉ះពាល់ដល់ចំនួនដំរី និង បរិស្ថាន ដែលបានធ្វើអោយភ្ញៀវទាំងអស់មានសុុវត្ថិភាព និងអាចការពារអោយជៀសផុតពីការចូលរួមចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់។
មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាច ណែនាំភ្ញៀវទេសចរណ៍ទាំងនោះអាចទទួលបានបទពិសោធន៍រីករាយផ្សេងៗនិង ផ្តល់នូវទំនិញអនុស្សាវរីយ៍ដែលមាននិរន្តភាពជាងការជាវភ្លុកដំរី ។”
កាលពីឆ្នាំមុន អង្គការ WWF បានផ្តល់វគ្គហ្វឹកហ្វឺនដល់មគ្គុទេស៍ក្នុងប្រទេសកម្ពុជាថែនិងវៀតណាមដែលមានការសហការណ៍ជាមួយនឹងក្រសួងទេសចរណ៍និងសមាគមនដល់មគ្គុទេស៍ក្នុងប្រទេសនីមួយៗ។
ដោយឡែកអង្គការ WWF បានធ្វើការជាមួយអាជ្ញាធរដែលផ្តល់អជ្ញាប័ណ្ណដល់មគ្គុទេស៍និងបានណែនាំចែករំលែកនូវការអនុវត្តទេសចរណ៍បែបអភិរក្សការពារសត្វព្រៃធម្មជាតិផងដែរហើយមិនត្រឹមតែប៉ុណ្ណោះការអនុវត្តនេះអាចតម្រូវអោយបំេពេញដើម្បីទទួលបាននូវគុណសម្បត្តិបន្ថែមរបស់មគ្គុទេស៍ផ្ទាល់។
លោកស្រី Catherine Germier-Hamel, នាយកប្រតិបត្តិរបស់ Destination Mekongបានមានប្រសាសន៍ថា ៖ “
Mekong ProtecTOUR គឺ ជាឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងមគ្គុទេស៍និងប្រតិបត្តករទេសចរណ៍នានាដែលបានចូលរួមក្នុងការលើកកម្ពស់នឹងប្រូម៉ូតសម្បត្តិវប្បធម៌បុរាណតំបន់ទេសចរណ៍នានានិងធនធានធម្មជាតិនានា។ ”
លោកស្រីGermier-Hamelក៏បានបន្ថែមថា ៖ “ការចែករំលែកនូវបទពិសោធន៍ ដំណោះស្រាយជាក់លាក់ពីសហគមន៍និងការចែករំលែកសាច់រឿងផ្ទាល់ខ្លួនដែលមានភាពទាក់ទាញ យើងមានគោលបំណងក្នុងការពង្រឹងសមត្ថភាពអ្នកអាជីបក្នុងវិស័យនេះ ធុរកិច្ចនិងអង្គការនានា មន្រ្តីរាជរដ្ឋាភិបាលដើម្បីធ្វើការកែប្រែទេសចរណ៍អោយក្លាយជាសរសរស្តម្ថដោយឈរលើនិរន្តភាពនិងការអភិរក្សនិង ការពារសត្វព្រៃ។”
កិច្ចប្រជុំDestination Mekong Summitលើកទី៣នេះស្ថិតក្នុងខ្លឹមសារ MEKONG IN MOTION – MEKONG EMOTION(S)”ដែលបានសរបញ្ចាក់អោយឃើញនូវជំហររបស់អង្គការWWF និងDestination Mekongដែលតែងតែគាំទ្រដៃគូរតំបន់ដែលទាក់ទងនឹងការធ្វើដំណើរទេសចរណ៍នានា និងវិស័យបដិសណ្ឋារកិច្ចជារួម។
ក្នុងកម្មវិធីនោះដែលនឹងមានការចាក់បព្ជាំងនូវវីដេអូMekong ProtecTOUR និងការសូមអំពាវនាវនូវចូលរួមតស៊ូមតិ(pledge) ។
ផ្ទាំងរូបភាពបង្ហាញពីផ្លូវធម្មជាតិសម្រាប់ដំរីធ្វើដំណើរ។
អំពី WWF-Greater Mekong
WWF គឺជាអង្គការអភិរក្សឯករាជ្យដ៏ធំ និងគួរឱ្យគោរពបំផុតមួយនៅក្នុងពិភពលោក ដែលមានអ្នកគាំទ្រជាង ៥លាននាក់ ហើយមានខ្សែបណ្តាញសកម្មរបស់ខ្លួននៅជាង១០០ប្រទេសលើសកលលោក។ បេសកកម្មរបស់ អង្គការWWF គឺដើម្បីបញ្ឈប់កាធ្វើអោយររិចរិលនៃបរិស្ថានធម្មជាតិរបស់ផែនដី និងកសាងអនាគតមួយដែលធ្វើអោយមនុស្សជាតិរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិ តាមរយៈការអភិរក្សជីវៈចម្រុះរបស់ពិភពលោក ដើម្បីធានាថាការប្រើប្រាស់ធនធានធម្មជាតិកកើតឡើងវិញមាននិរន្តរភាព និងលើកកម្ពស់ការកាត់បន្ថយការបំពុលនិងការប្រើប្រាស់ដ៏ខ្ជះខ្ជាយ។ អង្គការ WWF-Greater Mekong បាននឹងកំពុងដំណើរការនូវសកម្មភាពរបស់ខ្លួនក្នុងប្រទេសចំនួន៥ នៃទន្លេមេគង្គក្រោម ដែលរួមមាន ប្រទេសកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សម្រាប់ព័ត៌មាន និងការស្វែងយល់បន្ថែម សូមចូលទៅកាន់តំណភ្ជាប់ greatermekong.panda.org
អំពី Destination Mekong
Destination Mekong (DM) គឺជាអង្គការដែលមានគោលដៅផ្តោតទៅលើសមាជិកភាពនៃការគ្រប់គ្រង និងទីផ្សារ (DMO) ឆ្ពោះទៅរកការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងបង្កើតតម្លៃសម្រាប់តំបន់មេគង្គ។ ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ២០១៧ មក Destination Mekong បានគាំទ្រ និងជួយសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់ សហគមន៍សមាជិកនិងដៃគូ អ្នកជំនាញ និងអ្នកជំនួញនានាដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អោយមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារ ដើម្បីទទួលបានជំនាញ ចំណេះដឹងឧបករណ៍ បច្ចេកវិទ្យា មូលនិធិ និងការគាំទ្រពីរដ្ឋាភិបាលកាន់តែប្រសើរឡើង។ ដោយបានបង្កើតនូវក្របខណ្ឌភាពជាដៃគូសាធារណៈ និងឯកជននៅក្នុងតំបន់ Destination Mekong បាននឹងកំពុងរចនា និងអនុវត្តកម្មវិធី ក៏ដូចជាដំណោះស្រាយសំខាន់ៗបន្ថែម ដែលផ្តោតលើការកសាងសមត្ថភាពប្រកបដោយនិរន្តរភាពម៉ាកយីហោ ទីផ្សារ និងបណ្តាញទំនាក់ទំនង។
គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ Destination Mekong រួមមាន Experience Mekong Collection, Mekong Discovery Centers, Mekong Mini Movie Festival, Mekong Innovative Start-ups in Tourism (MIST), Mekong Heroes, និង Mekong Voices។ Destination Mekong គឺជាក្រុមហ៊ុនឯកជនដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖www.destinationmekong.com