ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើសន្និសីទសារព័ត៌មាន (ម៉ារ៉ាតុង) ក្នុងបរិបទនៃកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាអំពីជំនួយដល់អ៊ុយក្រែន។
សន្និសីទសារព័ត៌មានទើបតែធ្វើឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី14 ខែធ្នូ (ម៉ោងក្នុងស្រុក) ប៉ុន្មានថ្ងៃបន្ទាប់ពីចៅហ្វាយវិមានក្រឹមឡាំងបានប្រកាសបន្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ 2024 ដោយប្រធានបទ “សេចក្តីសន្និដ្ឋាន” លទ្ធផលនៃឆ្នាំ ជាមួយ Valadimir Putin”។
មជ្ឈមណ្ឌលប្រមូលព័ត៌មាននៃការិយាល័យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានទទួលសំណួរច្រើនជាង 450.000 ពីប្រជាជនរុស្ស៊ី និងពលរដ្ឋនៃប្រទេសផ្សេងទៀតសម្រាប់វគ្គឆ្លើយសំណួរផ្ទាល់តាមកញ្ជក់ទូរទស្សន៍។
ភាគច្រើននៃការកាន់អំណាចរយៈពេល 24 ឆ្នាំរបស់គាត់ លោកប្រធានាធិបតី ពូទីន បានប្រារព្ធព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្រដៀងគ្នា ដែលអ្នកសារព័ត៌មាន ឬជនជាតិរុស្ស៊ីបានសួរគាត់នូវសំណួរនៅលើកញ្ចក់ទូរទស្សន៍ជាតិ។ កាលពីឆ្នាំមុន ព្រឹត្តិការណ៍សន្និសីទសារព័ត៌មានម៉ារ៉ាតុងត្រូវបានលុបចោលដោយវិមានក្រឹមឡាំងចំពេលមានជម្លោះរវាងរុស្ស៊ី នឹងអ៊ុយក្រែន។
កាលពីប៉ុន្មានថ្ងៃមុន យោងតាមកាសែត The Guardian លោកប្រធានាធិបតី ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេ (អ៊ុយក្រែន) កំពុងអស់ [នៃអ្វីៗទាំងអស់] ពួកគេគ្មានមូលដ្ឋានរបស់ពួកគេទេ។ មនោគមវិជ្ជារបស់ខ្លួនឯង បើគ្មានឧស្សាហកម្ម គ្មានលុយ គ្មានអ្វីជារបស់ខ្លួនឯង នោះក៏គ្មានអនាគតដែរ»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើសន្និសីទសារព័ត៌មាន រត់ម៉ារ៉ាតុង ក្នុងបរិបទនៃកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាអំពីជំនួយដល់អ៊ុយក្រែន។
អំពីសេដ្ឋកិច្ចរុស្ស៊ី លោកប្រធានាធិបតី ពូទីន បានបើកសន្និសិទសារព័ត៌មាននៅឆ្នាំនេះ ដោយនិយាយអំពីចំនួនដែលទាក់ទងនឹងសេដ្ឋកិច្ចរុស្ស៊ី ដែលលោកបញ្ជាក់ថា មិនត្រឹមតែងើបឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការលោតផ្លោះដ៏អស្ចារ្យនៅពេលដែលមិនរងផលប៉ះពាល់ខ្លាំងដោយរលកនៃទណ្ឌកម្មរបស់លោកខាងលិច។
ដោយហៅវាថាជា “សញ្ញាល្អ” ប្រធានាធិបតីពូទីនបាននិយាយថា GDP របស់រុស្ស៊ីត្រូវបានគេរំពឹងថានឹងកើនឡើង 3.5% នៅចុងឆ្នាំនេះ។
លើសពីនេះ ប្រាក់ចំណូលពិតរបស់ប្រជាជនកើនឡើងប្រហែល 5%។ ទោះយ៉ាងណាក៏ដោយ អតិផរណាអាចនៅត្រឹម 8% នៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ បំណុលសាធារណៈបរទេសរបស់រុស្ស៊ីបានថយចុះពី 46 ពាន់លានដុល្លារទៅ 32 ពាន់លានដុល្លារ៕ ដោយ៖ ធីរីណា
រូបថត៖ NLDO