ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- គណបក្សប្រជាជនកម្ពុជាកាន់អំណាចបានយូរ = ដោយសារគណបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាយត្រឹមត្រូវ បម្រើជាតិនិង ប្រជាជន មានការគាំទ្រពីប្រជាជន?

២- បក្សប្រជាជនកម្ពុជាដឹកនាំផ្តាច់ការ = ផ្តាច់ការចំពោះអ្នកនយោបាយជ្រុលនិយម ក្រុមឧទ្ទាមក្រៅច្បាប់ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តែមានប្រជាធិបតេយ្យសម្រាប់ប្រជាជនទូទៅ ?

៣- កម្ពុជាមានប្រជាធិបតេយ្យដោយសារមានការគាំទ្រពីប្រជាជនមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ រឹងមាំ = ផ្ទុយពីបក្សប្រឆាំងដែលគ្មានការគាំទ្រពីប្រជាជននិងគ្មានសាមគ្គីឯកភាពផ្ទៃក្នុងសោះ គឺបែកបាក់ខ្ទេចខ្ទីរ?

៤- បក្សប្រឆាំងមិនព្រមទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន = ទើបបក្សប្រឆាំងបរាជ័យជារហូត?

៥- ដោយសារខ្លួនចាញ់ឆ្នោតហើយថាគេបន្លំសន្លឹកឆ្នោត = គឺជាការមិនទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន គេវ៉ៃសន្លប់ហើយនៅតែស្រែកថាខ្លួនខ្លាំងទៀត។

៦- ការមិនទទួលស្គាល់ចំណុចខ្សោយនិងការបែកបាក់ផ្ទៃក្នុង = នាំឲ្យបក្សប្រឆាំងចាញ់?

៧- ការធ្វើអ្វីគ្រប់បែបយ៉ាងរបស់គណបក្សប្រជាជនកម្ពុជា = ដើម្បីការពាសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

៨- ថាអ្នក ប្រជាធិបតេយ្យនឹងឈ្នះនៅពេលខាងមុខ = ដោយសារអ្នកវិភាគរត់ចោលស្រុកបញ្ជោរនាំឲ្យបក្សប្រឆាំងបរាជ័យ សង្ឃឹមថាឈ្នះគឺគ្មានពន្លឺណាថានឹងបានឈ្នះទេ។

៩- គណបក្សប្រជាជនកម្ពុជាមិនបានយកកម្ពុជាជាកម្មសិទ្ធិរបស់ខ្លួនទេ = តែគឺជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជាដើម្បីការពារនិងថែរកហសាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាឲ្យបានគង់វង្ស ។

១០- ចោទថាគណបក្សប្រជាជនកម្ពុជាផ្តាច់ការគឺជាការចោទដោយផ្ទុយពីការពិត = ជាក់ស្តែងគណបក្សប្រជាជនកម្ពុជាមានប្រជាធិបតេយ្យទូលំទូលាយទាំងផ្ទៃក្នុងបក្សនិងមានសាមគ្គីឯកភាពរឹងមាំទោះជាពួកប្រឆាំងខិតខំបំផុសបំបែកបំបាក់ជាយូរមកហើយក្តី? ៕ 

ដោយ ៖ សហការី


ចែករំលែក៖