ព័ត៌មានទាន់ហេតុការណ៍៖

ការប្រមូលផលស្រូវវស្សានៅទូទាំងខេត្តកំពង់ឆ្នាំងសំរាប់ឆ្នាំ ២០២៣ សម្រេចបាន ១០០%ហើយ នឹងកំពុងបន្តធ្វើស្រូវប្រាំងបានជាង ២ម៉ឺនហិកតាថែមទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គិតត្រឹមសប្តាហ៍ទី៣នៃខែធ្នូនេះ ប្រជាកសិករនៅទូទាំងខេត្ត បានបញ្ចប់ការប្រមូលផលស្រូវវស្សារួចរាល់ ១០០% ហើយ និងសម្រេចការដាំដុះស្រូវប្រាំងបានជាង ២ម៉ឺន ហិកតាថែម ទៀត ។ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន នៅថ្ងៃ ទី២០ ធ្នូ ២០២៣ នេះ បានឲ្យដឹងថា ការសម្រេចការដាំដុះស្រូវប្រាំងនៅទូទាំងខេត្តកំពង់ឆ្នាំង បានចំនួន ២ម៉ឺន ១ពាន់ ៩១៧ ហិកតា ស្មើនឹង ៥៨,១៤% ហើយ លើផែនការ ៣ម៉ឺន ៧ពាន់ ៧០០ហិកតា ដែលលទ្ធផលនេះ លឿនជាងឆ្នាំមុនចំនួន ៥ពាន់ ៩១៤ហិកតា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ។

របាយការណ៍បន្តឲ្យដឹងថា ក្រុមការងារប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២៣នេះ ពលរដ្ឋដែលជាប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បានបញ្ចប់រួចរាល់ហើយ ដោយសរុបផ្ទៃដីចំនួន ១៤ម៉ឺន ៣ពាន់ ៥ហិកតា ស្មើនឹង ១០០%លើផ្ទៃដីអនុវត្តបាន ១៤ម៉ឺន ៣ពាន់  ៥ហិកតា ។ ទិន្នផលមធ្យម ៣ពាន់ ៧៦៦តោន ក្នុង១ហិកតា,បរិមាណផល ៥៣ម៉ឺន ៨ពាន់ ៥៦០តោន ក្នុងនោះស្រូវស្រាល ៣ម៉ឺន ១ពាន់ ៨៥៥ហិកតា ផ្ទៃដីចំនួនទិន្នផលមធ្យម ៤ពាន់ ៣៦៤តោន/ហិកតា,បរិមាណផល ១៣ម៉ឺន ៩ពាន់ ៥ តោន,ស្រូវកណ្តាលផ្ទៃដីចំនួន៦ម៉ឺន៥ពាន់៦៤៤ហិកតា, ទិន្នផលមធ្យម៣ពាន់៥៤០តោន/ហិកតា,បរិមាណផល ២៣ម៉ឺន ២ពាន់៣៦៥តោន,ស្រូវធ្ងន់ផ្ទៃដីចំនួន៤ម៉ឺន ៥ ពាន់ ៥០៦ហិកតា,ទិន្នផលមធ្យម ៣ពាន់៦៧៤តោ /ហិកតា, បរិមាណផល១៦ម៉ឺន ៧ពាន់ ១៩០ តោន។

ដោយឡែកតម្លៃស្រូវក្នុងសប្ដាហ៍នេះ គឺ៖ ស្រូវក្រអូប (ស្ងួត)តម្លៃ ១ពាន់ ៥៥០រៀល/គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៤០រៀល/ គីឡូក្រាម, ស្រូវចំរុះ (ស្ងួត)ជាមធ្យម ១៥០០រៀល/គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៤០រៀល/គីឡូក្រាម, ស្រូវ ក្រអូប(សើម)តម្លៃ ១៣០០រៀល/គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន៥០រៀល/គីឡូក្រាម 

ដោយ៖ សូរិយា


ចែករំលែក៖