ខេត្តបន្ទាយមានជ័យ៖ មានករណីឆេះរថយន្តភ្ញៀវកំពុងចូលរួមមង្គលការបង្កការភ្ញាក់ផ្អើលរត់ចែកជើងគ្នាបើករថយន្តចេញព្រោងព្រាតដែលកើតឡើងនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅហាងតាំងប៊ុនអ៊ីស្ថិតនៅភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖ រថយន្តដែលឆាបឆេះអស់ទាំងស្រុងម៉ាកគា(KIA)ពាក់ផ្លាកលេខភ្នំពេញ2AV.6032 ពណ៌ទឹកសមុទ្រប្រើប្រាស់ប្រេងម៉ាស៊ូតដែលជារថយន្តភ្ញៀវចូលរួមមង្គលការនៅក្នុងហាងតាំងប៊ុនអ៊ី(ហៅហាងតាឡាក់)ដែលបង្កមានការភ្ញាក់ផ្អើលភ្ញៀវបើករថយន្តចេញ ជ្រួលច្របល់ ភ័យស្លន់ស្លោ។
ក្រោយសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យប្រាប់ថា៖ រថយន្តដែលឆាបឆេះបង្កមានការភ្ញាក់ផ្អើលភ្ញៀវរត់ចេញ យកតែ គេចផុតពីការភ័យរៀងៗខ្លួន ។
ករណីនេះ គឺអាចបង្កឡើងដោយរថយន្តឆ្លងប្រព័ន្ធភ្លើងទើបបង្កអោយមានអណ្តាតភ្លើងហើយឆាបឆេះពូកកៅអីបណ្តាលឆេះអស់ទាំងស្រុងសល់តែគ្រោងដែក។
សមត្តកិច្ចបានបញ្ជាក់ថា៖ នៅពេលដែលរថយន្តកំពុងឆាបឆេះត្រូវបានអ្នកជិតខាងជួយពន្លត់ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនិងបាញ់ទឹកតែមិនអាចជួយពន្លត់បានរហូតឆាបឆេះអស់រថយន្ត១គ្រឿងទាំងស្រុងតែមិនបណ្តាលប៉ះពាល់រថយន្តដ៏ទៃទៀតតែមានភ្ញាក់ផ្អើលរត់ចេញពីរោងការបើករថយន្តចេញ ការពាររាលដាលដល់រថយន្តដ៏ទៃទៀត។
ករណីនេះមិនបង្កគ្រោះថ្នាក់ ដល់ភ្ញៀវកិត្តិយសចូលរួមកម្មវិធីទេ ប៉ុន្តែ ធ្វើអោយមង្គលការ បាត់បង់ភ្ញៀវ ចាកចេញ ព្រោះគិតពីសុវត្ថិភាព ៕
ដោយ ៖ សហការី