ព័ត៌មានទាន់ហេតុការណ៍៖

ការផ្ទុះដ៏ធំនៅឧបទ្វីប Crimea រុស្ស៊ីទម្លាក់កំហុសទៅលើប្រទេសអ៊ុយក្រែន

ចែករំលែក៖

សម្តីមន្ត្រីក្នុងតំបន់ដែលនិយាយថា ការផ្ទុះបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Feodosia នៅលើឧបទ្វីប Crimea នៅព្រឹកព្រលឹមថ្ងៃទី 26 ខែធ្នូ។

អភិបាលនៃឧបទ្វីប Crimea ដែលត្រូវបានតែងតាំងដោយរុស្ស៊ី លោក Sergei Aksyono បាននិយាយថា ការវាយឆ្មក់របស់អ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី 26 ខែធ្នូ បាននាំឱ្យមានការផ្ទុះនិងអគ្គិភ័យដ៏ធំមួយនៅក្នុងទីក្រុងកំពង់ផែ Feodosia ។
លោក Aksyonov បានសរសេរនៅលើ Telegram ថា “មានការវាយប្រហាររបស់សត្រូវនៅ Feodosia តំបន់នេះត្រូវបានបិទជាបណ្តោះអាសន្ន” ។
អភិបាល Aksyono បានបន្ថែមថា ដើម្បីធានាសុវត្ថិភាព គ្រួសារមួយចំនួននៅជុំវិញកំពង់ផែ Feodosia នឹងត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាង។
វីដេអូដែលត្រូវបានគេបង្ហោះលើបណ្ដាញសង្គមបានបង្ហាញពីការផ្ទុះដ៏ធំមួយនៅកំពង់ផែ Feodosia នៅពេលនៃការវាយប្រហារ។ ការផ្ទុះលើកទីមួយបានកើតឡើងនៅម៉ោងប្រហែល 3 និង 30 នាទីទៀបភ្លឺ ម៉ោងក្នុងតំបន់ ហើយបន្ទាប់មកមានការផ្ទុះតូចៗជាបន្តបន្ទាប់។
ជាមួយគ្នានេះ ចរាចរណ៍ឆ្លងកាត់ស្ពានគ្រីមៀ ក៏ត្រូវបានផ្អាកជាងមួយម៉ោងផងដែរ។
អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក យានគ្មានមនុស្សបើក និងកាំជ្រួចជាច្រើនដើម្បីវាយប្រហារគោលដៅនៅលើឧបទ្វីបគ្រីមៀ ជាកន្លែងដែលកងនាវាចរសមុទ្រខ្មៅមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីនោះ។
ប៉ុស្តិ៍បញ្ជាការនៃកងនាវារុស្ស៊ីនៅក្នុងទីក្រុងកំពង់ផែ Sevastopol ត្រូវបានបំផ្លាញដោយមីស៊ីលអ៊ុយក្រែនកាលពីខែកញ្ញាកន្លងមក។ កន្លងមក ទីក្រុងKiev ក៏បានកំណត់គោលដៅលើកន្លែងផលិតកប៉ាល់និងនាវាចម្បាំងរុស្ស៊ីដែលកំពុងប្រតិបត្តិការតាមបណ្តោយឆ្នេរសមុទ្រ Crimean ៕ ដោយ៖ ធីរីណា

រូប​ថត​៖ vtc.vn


ចែករំលែក៖