ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនគួរអោយកើត ! សល់តែប៉ុន្មានម៉ោងសោះ ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី បែរជាបុរសចំណាស់ម្នាក់ រស់នៅក្រុងព្រះសីហនុ បានលង់ទឹក បាត់បង់ជីវិត ,ករណី១ទៀតរថយន្តបុកបន្តគ្នាលើផ្លូវល្បឿនលឿន

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម បានអោយដឹងថា ៖ ពិតជាមិនគួរអោយកើត ! សល់តែប៉ុន្មានម៉ោងសោះ ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី បែរជាបុរសចំណាស់ម្នាក់ រស់នៅក្រុងព្រះសីហនុ បានលង់ទឹក បាត់បង់ជីវិត ពេលចុះលេងទឹកសមុទ្រ នៅឆ្នេរព្រែកត្រែង ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីសប្បាយជាមួយសាច់ញាតិ ! សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះផងដែរ។ 

ករណីមួយទៀត រថយន្តជាច្រើនគ្រឿង បុកបន្តគ្នា នៅវេលាម៉ោងជាង ១១ ព្រឹកថ្ងៃទី៣១ ធ្នូ ២០២៣ នៅលើផ្លូវល្បឿនលឿន ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៧៧-៧៨ ម្តុំច្រកចេញ គីរីរម្យ ។ 

សូមជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» សូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច ៕

ដោយ ៖ សិលា


ចែករំលែក៖