ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឡេីងជោកបេីករថយន្ត​កូរ៉ូឡា​ បុករះម៉ូតូ​និងរថយន្តចំនួន០២គ្រឿងពីក្រោយរងការខូចខាតយ៉ាងដំណំ​និងរបួសធ្ងន់ស្រាល២នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាឡេីងជោកបេីករថយន្តយ៉ាងលឿនជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿងពីក្រោយ​និងរថយន្តទំនេីបមួយគ្រឿងទៀត​បណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ ព្រមទាំងបង្កឱ្យបុរសពីរនាក់រងរបួសធ្ងន់និងស្រាល​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៥​ ខែមករា​ ឆ្នាំ​២០២៣​ នៅចំណុចគល់ស្ពានភ្លោះកោះនរា​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឱ្យដឹងថា​ មុនកេីតហេតុ​ មានរថយន្តស៊េរីទំនេីបម៉ាក​ BYD ATTO 3 ពណ៌ប្រផេះ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2BR-9148 ធ្វេីដំណេីរចេញពីកោះនរា​ រួចឆ្លងស្ពានបំណងមកផ្លូវជាតិលេខ១​ ក្នុងនោះក៏មានម៉ូតូម៉ាក​ ហុងដាស្កុបពីមួយគ្រឿង ពណ៌ស​ ពាក់ផ្លាក​លេខ​ ស្វាយរៀង​ 1P-9377 បានធ្វេីដំណេីរពីក្រោយរថយន្តទំនេីបម៉ាកBYD ATTO 3​ ស្រាប់តែត្រូវរថយន្តបង្កម៉ាក​ Toyota corolla ពណ៌ប្រផេះ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2AC-5034 បេីកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡេីងជោកជាំបេីកមកបុកម៉ូតូពីក្រោយពេញទំហឹង​ ផ្លោងទៅបុករថយន្តទំនេីបម៉ាក​ BYD ATTO 3 ពីក្រោយដូចគ្នារងការខូចខាតទាំងរថយន្តបង្ក​និងរថយន្ត​ ,ម៉ូតូដែលរងគ្រោះយ៉ាងដំណំ ។ ក្នុងករណីនេះក៏បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់​ និងគ្នីគ្នាម្នាក់ទៀតរងរបួសស្រាល​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះទាំងពីរនាក់​ ។ 

​   ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​កន្លែងកេីតហេតុ​ ព្រមទាំងសហការជាមួយមន្ត្រីជំនាញចរាចរណ៍​ធ្វេីការវាស់វែងយករថយន្តបង្ក​ព្រមទាំងរថយន្ត​និងម៉ូតូរងគ្រោះ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីនាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖