ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តទាំងកណ្តាលយប់នៅក្រុងក្រចេះ ខណៈចតនៅមុខផ្ទះសោះ

ចែករំលែក៖

ខេត្តក្រចេះ ៖ មានការភ្ញាក់ផ្អើលដល់មហាជននិងសមត្ថកិច្ច ដោយសារតែមានភ្លើងឆេះរថយន្តទាំងកណ្តាលយប់នៅក្រុងក្រចេះ ខេត្តក្រចេះ ខណៈដែលចតនៅមុខផ្ទះសោះ។

ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ 

ចំពោះករណីនេះសមត្ថកិច្ចមិនទាន់កំណត់ពីមូលហេតុពិតប្រាកដបាននៅឡើយទេ គឺកំពុងតែតាមដាននិងស្រាវជ្រាវតាមបច្ចេកទេសជំនាញ ដើម្បីអោយដឹងពីមូលហេតុពិត ។ 

រថយន្តដែលឆេះម៉ាកកូរ៉ូទ្បា ផលិតនៅឆ្នាំ១៩៩៣ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2E-8286 កម្មសិទ្ធិរបស់ ឈ្មោះ ទូច សុខហេន ភេទប្រុស អាយុ ៤០ឆ្នាំ ។ 

កម្លាំងនគរបាលបានប្រើប្រាស់ឡានទឹកចំនួន០២គ្រឿងរបស់ស្នងការដ្ឋាន ០១គ្រឿងនិងរបស់អធិការដ្ឋានក្រុង ០១គ្រឿង ដោយបាញ់ទឹកពន្លត់អស់ចំនួន ០១រថយន្ដទើបរលត់ទាំងស្រុងនៅវេលាម៉ោង១២៖៤៦នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។

ចំពោះសម្ភារខូចខាតក្រៅពីរថយន្ត សមត្ថកិច្ចមិនទាន់បញ្ជាក់ជូនជារបាយការណ៍នៅឡើយទេ៕

ដោយ ៖ សិលា


ចែករំលែក៖