ព័ត៌មានទាន់ហេតុការណ៍៖

មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ ៖ ផ្តោតលើចក្ខុវិស័យវែងឆ្ងាយដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នាថ្ងៃទី១៤ វិច្ឆិកា ២០២៣ សម្រាប់យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងការសិក្សា។  

បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា ៖ 

– រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់)

– ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់) 

– ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់)

– ខេត្តកណ្តាល ចំនួន ៧៥៥នាក់ (ស្រី ២១៥នាក់) 

– ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់)

– តាមបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ០៨៨នាក់ (ស្រី ២ ៥៣៩នាក់) ។

ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ ២០ ៣៩៣នាក់ បានបែងចែកទៅតាមជំនាញដូចជា៖ 

– ជំនាញសំណង់ ចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់)

– ជំនាញអគ្គិសនី និងថាមពល ចំនួន ៦០៤នាក់ (ស្រី ៦៥នាក់)

– ជំនាញអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់)

– ជំនាញកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់)

– ជំនាញមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់)

– ជំនាញធុរកិច្ច និងព័ត៌មានវិទ្យា ចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់)

– ជំនាញសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់)

– ជំនាញបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់)

– ជំនាញទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់) 

– ជំនាញកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់) ។

គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានអនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖