ខេត្តសៀមរាប ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦:១០នាទី ម្សិលមុិញ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣គ្រួសារ :
១. ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
២. ឈ្មោះ ឡូយ ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
៣. ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
ផ្ទះប្រជាពលរដ្ឋទាំង ០៣គ្រួសារខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយមូលហេតុ មកពីទុស្សេខ្សែភ្លើង ។
ករណីនេះកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ០៧គ្រឿង (រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន ០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ០៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕
ដោយ ៖ សិលា