ព័ត៌មានទាន់ហេតុការណ៍៖

មកវិញមកអូន ប្តីនឹកប្រពន្ធនឹងកូនខ្លាំងណាស់ កំហុសទាំងប៉ុន្មានសូមទទួលខុសគ្រប់យ៉ាង !

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ចិត្តស្រឡាញ់ ស្រឡាញ់ស្មោះ ចិត្តប្រុសទាំងអស់ស្មោះលើកនិដ្ឋា ស្រឡាញ់អូនទុកស្មើនេត្រា សង្ខារប្តូរនឹងគ្នា ពេលគេងចំបែងក្នុងចិត្ត រៀមគេងហើយគិត ព្រោះចិត្តនៅអាល័យ ។ នេះជាបទ ៖ «វិលវិញមកអូន» ច្រៀងដោយ អធិរាជសំឡេងមាស លោក សុិន សុីសាមុត មិនខុសអីពី បុរសម្នាក់នៅខេត្តស្វាយរៀង អង្វរភរិយា …. មកវិញមកអូន ប្តីនឹកប្រពន្ធនឹងកូនខ្លាំងណាស់ កំហុសទាំងប៉ុន្មានសូមទទួលខុសគ្រប់យ៉ាង ! បន្ទាប់ពីនាងចាកចេញពីផ្ទះអស់រយៈពេល១សប្តាហ៍ ។ 

សូមបញ្ជាក់ថា ៖ ប្តី​ប្រកាសប្រាប់​ប្រពន្ធសូម​អូន​វិល​វិញ​មក បង​នឹក​អូន​និង​កូន… បុរសម្នាក់​បាន​ប្រាប់​អ្នក​​សារព័ត៌មាន​ថា ៖ ប្រពន្ធ​របស់​គាត់​បាន​ចុះ​ចោល​​ផ្ទះ​ ព្រមទាំង​យក​កូន​តូច​ទៅ​ជាមួយ​ផងមិនដឹង​ថា ទៅ​រស់នៅ​ទីកន្លែង​ណា គឺ​ចេញ​ទៅ​បាត់​រយៈ​ពេល​​៧​ថ្ងៃ​ហើយ មូលហេតុ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​​ជាមួយ​ខ្លួន​ជា​ប្តី ។ 

បុរស​នេះ​ឈ្មោះ ជុំ រ៉ា​វុ​ធ រស់នៅ​ភូមិ​សង្គម ឃុំ​គគី​រ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ​បាន​បាត់​ប្រពន្ធនិង​កូន ដោយ​ប្រពន្ធ​បាន​ចុះ​ចេញពីផ្ទះ​នៅ​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​១ មក​រា ២០២៤ ខណ​:​ដែល ខ្លួន​និង​ភរិយា​​បាន​ឈ្លោះ​ទាស់ទែង​គ្នា​បន្តិចបន្តួច ។ ស្រាប់តែ​ភរិយា​គាត់​ឈ្មោះ ក្រី កឹ​ម​ស្រុី ដែល​រស់នៅ​ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ថែម​ទាំង​បាន​យក​កូនប្រុស​តូច​ទៅ​ជាមួយ​ផង​ដែរ ។ 

លោក​ប្តី​បាន​ប្រកាស​​ដោយ​​សុ​ភាព​ថា«ប្រពន្ធ​​​​សំឡាញ់​ត្រឡប់​មក​ផ្ទះ​វិញ​ប្តី​រង់ចាំជា​និច្ច​ ។ បង​នឹក​ប្រពន្ធ​និង​កូន​ណាស់​ សូម​អូន​ត្រឡប់​មក​ផ្ទះ​​យើង​វិញមក​» ។ ដូច្នេះអង្វរដូចសំនៀងអធិរាជសំឡេងមាស បើកបេះដូងទទួល គាត់នឹងត្រឡប់មកវិញហើយ៕ 

ដោយ ៖ សិលា


ចែករំលែក៖