ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ និងបន្ថយឋានន្តរស័ក្តិ ពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃនេះ បានបញ្ជាក់អោយដឹងថា ៖ ជូនជ្រាប ! លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ និងបន្ថយឋានន្តរស័ក្តិ ពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។ បន្ថែមពីនេះ ផ្ទេរដោយបង្ខំឱ្យមកបម្រើការងារជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ដល់ម៉ោងសម្អាតផ្ទះយើងអោយស្អាតក្នុងអាណត្តិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។  ខណៈអ្វីៗដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ។ 

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ទោ ហម សុវណ្ណារិទ្ធ អត្តលេខ ៧៤៤៩៤ ក្រោមរូបភាពដកហូតមុខ តំណែង ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ។

មូលហេតុ : ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ត្រូវបានផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណារិទ្ធ អត្តលេខ ៧៨៤៩៤ មន្ត្រី នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

អង្គភាពដើមមានភារកិច្ចផ្ទេរប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ឱ្យមកអង្គភាពថ្មីគ្រប់គ្រងបន្តចាប់ពីខែ ឆ្នាំ២០២៤ តទៅ ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គ នាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ ប្រធានសេនាធិការដ្ឋាន ប្រធានអង្គភាពអន្តរាគមន៍ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងវរសេនីយ៍ត្រី ហម សុវណ្ណារិទ្ធ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖