ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយដ្ឋានសម្ភារៈបច្ចេកទេសសហការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្សព្វផ្សាយអំពីអនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវដល់កងកម្លាំងមួកខៀវកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ឧត្តមសេនីយ៍ ឯក សុន គឹមស៊ន អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ តំណាងលោកអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនិងឧត្តម សេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងលោកអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអតិបតីក្នុងពិធីផ្សព្វ ផ្សាយអំពីអនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

 ឧត្តមសេនីយ៍ឯក ហេង ធូ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឧត្តមសេនីយ៍ឯក សុន គឹមស៊ន ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញមកផ្សព្វផ្សាយអនុ ក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់ រំសេវ ដល់កងកម្លាំងមួកខៀវកម្ពុជានាថ្ងៃនេះ។ លោកសង្ឃឹមថា នាយទាហាន នាយទាហានរង និងសិក្ខាម ទាំង១៧៣នាក់ ដែលបានចូលរួមក្នុងពិធីនៅថ្ងៃនេះ នឹងនាំយកចំណេះទាំងអស់ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយៗទៀត។

 ឧត្តមសេនីយ៍ឯក សុន គឹមស៊ន បានបង្ហាញអំពីសារ សំខាន់ នៃការផ្សព្វផ្សាយចំណេះដឹងដល់កងកម្លាំងមួកខៀវកម្ពុជា។ លោកលើកឡើងថា ការបញ្រ្ជាបនូវចំណេះ ដឹងដល់សិក្ខាកាមឱ្យយល់ដឹងអំពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងកងយោធពលខេមភូមិន្ទ នឹងរួមចំណែកដល់ការទប់ស្កាត់រាល់បទល្មើសនៃការ ប្រើប្រាស់អាវុធខុសច្បាប់ក្នុងកងយោធពលខេមរភូមិន្ទ។

 គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ជាញជ័យរបស់សម្តេចតេជោ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ សម្តេចពិជ័យសេនាប្រធានគណៈកម្មាធិការជាតិ រួមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ និងកម្លាំងមហាសាមគ្គីមកពីបណ្តាស្ថាប័នរដ្ឋ និងអង្គ ភាពនៃកងយោធពលខេមរភូមិន្ទនានា កម្ពុជាបានបញ្ចួលកងកម្លាំងមួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិ ភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ សរុបចំនួន ៩២៨១ នាក់ ក្នុងនោះមាននារីចំនួន ៧៦៣នាក់ ទៅ កាន់១២ បេសកកម្ម ក្នុងប្រទេសចំនួន១០ ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស ស៊ីរី យេមែន និងសាធារណរដ្ឋ កុងហ្គោ៕

ដោយ៖ សូរិយា


ចែករំលែក៖