ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញជួបសំណេះណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន៣៤៧នាក់។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភាជាតិ ។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែងទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកប្រធាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។ 

លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់អាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែងសរុបចំនួន៣៤៧នាក់ ដោយក្នុងម្នាក់ៗថវិកា ២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៦,៩៤០,០០០រៀល (ប្រាំមួយលាន ប្រាំបួនសែនបួនម៉ឺនរៀល)៕

ដោយ ៖ សិលា


ចែករំលែក៖