ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ សម្រេចផ្អាកនាំចូល«គ្រឿងក្នុង និង បំណែកសាច់បង្កក»​ រយៈពេល៦ខែ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃទី១២ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក សម្រាប់រយៈពេល ០៦ខែ ។

ជាក់ស្ដែង​នៅក្នុង​សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ ដូចមាន អណ្តាតនៃសត្វគោក្របីបង្កក ថ្លើមគោក្របីបង្កក គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្ថ្លើមនៃសត្វជ្រូកបង្កក។

ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន បង្កកថ្លើមនៃសត្វមាន់ បង្កកសាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាប ទាំងមូលភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) | ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។

សូមជម្រាបថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖