ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហេីយម្ចាស់ឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនង្ស័យម្នាក់ចូលលួចម៉ូតូមួយគ្រឿងដល់ក្នុងផ្ទះខណៈម្ចាស់កំពុងលង់លក់ក្នុងដំណេកខណៈកំពុងបណ្តេីរចេញម្ចាស់ឃេីញទាន់ស្រែកឆោឡោឡេីងផ្អេីលអ្នកជិតខាងដេញចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៤​ នៅភូមិអណ្តូងតាអក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យឈ្មោះ នាង​ ប្រុក​ ភេទប្រុសអាយុ៣៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិបោះអង្កាញ់​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ។ 

ជនរងគ្រោះឈ្មោះ​ ស៊ីម​ ដារ៉ូ​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរជាងឡាន​ ស្នាក់នៅភូមិអណ្តូងតាអក​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុវេលាម៉ោង៧យប់​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៤​ ជនរងគ្រោះបានយកម៉ូតូទៅទុកនៅក្នុងផ្ទះហេីយបានទៅជួយញាត់ខ្នើយសំឡីជាមួយបងស្រី​ លុះរហូតម៉ោង១១យប់​ ថ្ងៃខែដដែលជនរងគ្រោះនិងបងស្រីក៏ចូលទៅសម្រាកអស់ទៅ​ ។

ប្រភពដដែលបានបន្តថា​ លុះវេលាម៉ោង៣និង៣០នាទីបងស្រីជនរងគ្រោះភ្ញាក់ពីដំណេកក៏ឃេីញជនសង្ស័យកំពុងបណ្តេីរម៉ូតូចេញទេីបស្រែកថាចោរៗផ្អេីលដល់បងប្អូននិងអ្នកជិតខាងដេញចាប់រួចរាយការណ៍ទៅសមត្ថកិច្ចមកទទួលដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖